នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានប្រជុំស្តីពីផែនការបង្កើតកម្មវិធីអនុបណ្ឌិតនីតិសាស្ត្រ (១+១) ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឡុយ ច័ន្ទា សាកលវិទ្យាធិការ និងជាប្រធានក្រុមប្រឹក្សាវិទ្យាសាស្ត្រ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីការងារកាលពីខែឧសភា ឆ្នាំ២០២៦ លើកម្មវិធីសិក្សាសម្រាប់អនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ និងអនុបណ្ឌិតនីតិសាស្ត្រខ្មែរ-ចិន (១+១) ដែលទាំងពីរគ្រោងចាប់ផ្តើមក្នុងឆ្នាំ២០២៧។