ទិដ្ឋភាពទូទៅ
មហាវិទ្យាល័យនីតិសាស្រ្តផ្តល់ជូននូវកម្មវិធីសិក្សាដែលមានគុណភាពខ្ពស់ ស្របតាមតម្រូវការទីផ្សារការងារសម្រាប់និស្សិតច្បាប់។ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្តត្រូវបានបង្កើតឡើង ដោយរួមបញ្ចូលគ្នានូវការផ្តល់ចំណេះដឹងផ្នែកទ្រឹស្តី និង បទពិសោធន៍អនុវត្តជាក់ស្តែង ព្រមទាំងការហ្វឹកហាត់ទៅលើកិច្ចការសរសេរ ការស្រាវជ្រាវ និង ការវិភាគដោះស្រាយបញ្ហាគតិយុត្ត។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតនឹងអាចទទួលបាន ៖
ក.ចំណេះដឹង
- ពន្យល់គោលការណ៍ និង វិធានច្បាប់ ។
- បង្កើតកិច្ចគតិយុត្តក្នុងវិស័យសាធារណៈ និង ឯកជន ។
ខ.ជំនាញក្នុងការគិត
- វិភាគបញ្ហាសង្គម ដោយផ្សារភ្ជាប់ទៅនឹងវិធានច្បាប់ដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយផ្លូវច្បាប់ ។
- ផ្តល់បំណកស្រាយតាមបែបគតិយុត្តទៅលើបញ្ញត្តិច្បាប់ សេចក្តីសម្រេចរដ្ឋបាល និង សេចក្តីសម្រេចតុលាការ ។
គ.ជំនាញទំនាក់ទំទងអន្តរបុគ្គល និងការទទួលខុសត្រូវ
- ធ្វើការងារជាលក្ខណៈបុគ្គល និង ជាក្រុម ។
- បំពេញវិជ្ជាជីវៈប្រកបដោយសីលធម៌វិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់ ។
ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំទង
- គណនារកចំនួននៃសិទិ្ធនិងកាតព្វកិច្ចពាក់ព័ន្ធ ដូចជាតម្លៃទឹកប្រាក់ពន្ធលើពាក្យបណ្តឹងតម្លៃនៃចំណែកមរតកឬភាគបម្រុងជាដើម។
- ប្រើប្រាស់កុំព្យូទ័រដើម្បីបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន។
អ្វីដែលអ្នកនឹងអាចធ្វើបាន
អាជីព
ក្រោយពីបានបញ្ចប់ដោយជោគជ័យក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតជ័យលាភីអាចមានឱកាសការងារដូចខាងក្រោម ៖
- ចៅក្រម ព្រះរាជអាជ្ញា
- មេធាវី
- សារការី
- អាជ្ញាសាលា
- ក្រឡាបញ្ជី
- មជ្ឈត្តករ
- មន្រ្តីនគរបាលយុត្តិធម៌
- មន្រ្តីរាជការ ថ្នាក់ដឹកនាំ នៅតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ
- អ្នកពិគ្រោះយោបល់ផ្លូវច្បាប់ អ្នកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាស្ថាប័នរដ្ឋ និង ឯកជន ។ល។