ទិដ្ឋភាពទូទៅ
ជាថ្នាក់ក្រោយបរិញ្ញបត្រ ដែលទទួលស្គាល់គុណភាពអប់រំទាំងកម្រិតជាតិ និងអន្តរជាតិ ។
ផ្តល់ចំណេះដឹងឱ្យនិស្សិត ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវ: ព្រមទាំង
- ផ្តល់ចំណេះដឹងឱ្យនិស្សិត ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវ: ព្រមទាំង
ការទទួលខុសត្រូវសង្គមដើម្បីបម្រើសេចក្តីត្រូវការនៃទីផ្សារការងារ និងសង្គមជាតិ - លើកកម្ពស់គុណភាពនៃការស្រាវជ្រាវប្រកបដោយលក្ខណ:វិទ្យាសាស្រ្ត
- ផ្តល់ឱកាសឱ្យមានការច្នៃប្រឌិតទាក់ទងនឹងជំនាញ
- លើកកម្ពស់ការបន្តការសិក្សាជានិរន្តរ៍ និងការយល់ដឹងអន្តរវប្បធម៌
- ផ្តល់ឱកាសឱ្យមានការចូលរួមជាមួយសហគមន៍ ។
កម្មវិធីសិក្សា
កម្មវិធីបណ្តុះបណ្តាលបរិញ្ញាបត្រវិទ្យាសាស្រ្ត ឯកទេសសេដ្ឋកិច្ចព័ត៌មានវិទ្យា ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញទាក់ទងនឹងការយកទ្រឹស្តីសេដ្ឋកិច្ចទៅអនុវត្តក្នុងបច្ចេកវិទ្យាព័ត៌មាន រួចហើយយកចំណេះដឹង និងជំនាញទាំងអស់នេះទៅចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងវិស័យសេដ្ឋកិច្ចព័ត៌មានវិទ្យា។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សេដ្ឋកិច្ចព័ត៌មានវិទ្យា និស្សិតនឹងអាច៖
ក. ចំណេះដឹង
- កំណត់អត្ថន័យ និងទស្សនៈដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចព័ត៌មានវិទ្យា និងសង្គម
- កំណត់អត្តសញ្ញាណ ហាតវែរ ប្រព័ន្ធប្រតិបត្តិការ និងសុសវែរ ដែលចូលរួមបង្កើតជាប្រព័ន្ធកុំព្យូទ័រ។
ខ. ជំនាញក្នុងការគិត
- រៀបចំប្រព័ន្ធណេតវើក
- បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ
- រចនាគេហទំព័រ
- សរសេរកម្មវិធីអនុវត្ត។
គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ
- អនុវត្តកម្មវិធីសុសវែរក្នុងប្រព័ន្ធគណនេយ្យ។
ឃ. ជំនាញលេខនព្វន្ធ ព័ត៌មានវិទ្យា និងទំនាក់ទំនង
- គណនា និងវិភាគទិន្នន័យតាមប្រព័ន្ធកុំព្យូទ័រ។
ង. ជំនាញចលនាចិត្ត
- ដំឡើង និងជួសជុលកុំព្យូទ័រ។
អាជីព
ក្រោយពីទទួលបានបរិញ្ញាបត្រវិទ្យាសាស្រ្ដ ឯកទេសសេដ្ឋកិច្ចព័ត៌មានវិទ្យា និសិ្សតអាចទទួលបាននូវ
ឱកាសការងារដូចខាងក្រោម៖
- អ្នកអភិវឌ្ឍការអនុវត្តក្នុងទូរស័ព្ទ
- អ្នកពិគ្រោះយោបល់ អ៊ី-ពាណិជ្ជកម្ម
- អ្នកឯកទេសសេដ្ឋកិច្ចព័ត៌មានវិទ្យា
- វិស្វករសុសវែរ បណ្តាញកុំព្យូទ័រ
- អ្នកវិភាគ និងគ្រប់គ្រងទិន្នន័យ
- អ្នកអភិវឌ្ឍគេហទំព័រ
- អ្នកដឹកនាំគម្រោងអភិវឌ្ឍបច្ចេកទេសព័ត៌មានវិទ្យា