ទិដ្ឋភាពទូទៅ
ជាមហាវិទ្យាល័យឈានមុខគេនៅកម្ពុជា និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់។
កម្មវិធីសិក្សា
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងដាក់ចេញនូវបេសកកម្មដូចតទៅ៖
- បណ្តុះបណ្តាលនិស្សិតតាមជំនាញនីមួយៗឲ្យមានគុណភាពតាមបទដ្ឋានជាតិ និងអន្តរជាតិ
- លើកកម្ពស់ការសិក្សាជានិរន្តរ៍ និងការយល់ដឹងអន្តរវប្បធម៌
- ជម្រុញ និងលើកទឹកចិត្តដល់ការស្រាវជ្រាវ និងបោះពុម្ពផ្សាយនានា
- បង្កើន និងពង្រឹងសហប្រតិបត្តិការជាមួយមហាវិទ្យាល័យក្នុងស្រុក អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃទៀត
- ផ្តល់ឱកាសដល់និស្សិតឲ្យចូលរួមជួយសហគមន៍។
កម្មវិធីអប់រំបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងជំនាញទាក់ទងនឹងការគ្រប់គ្រងកិច្ចការអាជីវកម្ម ការវិភាគយុទ្ធសាស្ត្រ និងការប្រើប្រាស់ធនធានមានប្រសិទ្ធភាព។ លើសពីនេះអ្នកសិក្សាជំនាញគ្រប់គ្រងធុរកិច្ចអាចសរសេររបាយការណ៍ស្តីពីកិច្ចការជំនួញទៅតាមសេចក្តីត្រូវការនៃការគ្រប់គ្រងសហគ្រាស។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចអ្នកសិក្សានឹងអាច៖
ក.ចំណេះដឹង
- កំណត់អត្តសញ្ញាណមូលដ្ឋានគ្រឹះ និងទស្សនៈនៃការគ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងធុរកិច្ច
- ពន្យល់គោលការណ៍ ទស្សនៈទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ
- បង្កើតរបាយការណ៍នៃការធ្វើធុរកិច្ច និងធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចការជំនួញ។
ខ.ជំនាញក្នុងការគិត
- បកស្រាយយុទ្ធសាស្រ្តនៃការគ្រប់គ្រង និងវិភាគប្រតិបត្តិការអាជីវកម្ម
- វិភាគរបាយការណ៍
- ធ្វើការសម្រេចចិត្ត។
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
- ធ្វើការងារជាលក្ខណៈបុគ្គល ជាក្រុម
- បំពេញអាជីពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
- ប្រើប្រាស់ Software សម្រាប់វិភាគ ព្យាករណ៏កិច្ចការធុរកិច្ច
- សរសេររបាយការណ៍លទ្ធផលការងារ។
អាជីព
ក្រោយពីទទួលបានបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
- ជាបុគ្គលិកបំរើការងារលើកិច្ចការជំនួញ និងការងារគ្រប់គ្រងធុរកិច្ច
- ជាអ្នកចាត់ចែងការងារលើកិច្ចការជំនួញ និងការងារគ្រប់គ្រងធុរកិច្ច
- ជាអ្នកគ្រប់គ្រងកិច្ចការជំនួញ ឬធុរកិច្ចរបស់សហគ្រាសខ្នាតតូច ឬមធ្យម
- ធ្វើកាងារនៅតាមស្ថាប័នរដ្ឋ និងអង្គការ។