ទិដ្ឋភាពទូទៅ
ជាមហាវិទ្យាល័យឈានមុខគេនៅកម្ពុជា និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិក្នុងការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងប្រកបដោយគុណភាពខ្ពស់។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងដាក់ចេញនូវបេសកកម្មដូចតទៅ៖
- បណ្តុះបណ្តាលនិស្សិតតាមជំនាញនីមួយៗឲ្យមានគុណភាពតាមបទដ្ឋានជាតិ និងអន្តរជាតិ
- លើកកម្ពស់ការសិក្សាជានិរន្តរ៍ និងការយល់ដឹងអន្តរវប្បធម៌
- ជម្រុញ និងលើកទឹកចិត្តដល់ការស្រាវជ្រាវ និងបោះពុម្ពផ្សាយនានា
- បង្កើន និងពង្រឹងសហប្រតិបត្តិការជាមួយមហាវិទ្យាល័យក្នុងស្រុក អន្តរជាតិ និងភាគីពាក់ព័ន្ធដទៃទៀត
- ផ្តល់ឱកាសដល់និស្សិតឲ្យចូលរួមជួយសហគមន៍។
កម្មវិធីសិក្សា
កម្មវិធីអប់រំបរិញ្ញាបត្រគណនេយ្យនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងជំនាញទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងការប្រើប្រាស់ទ្រព្យសសកម្មមានប្រសិទ្ធភាព។លើសពីនេះអ្នកសិក្សាជំនាញគណនេយ្យ អាចសរសេររបាយការណ៍ស្តីពីលទ្ធផលចំណេញខាតទៅតាមសេចក្តីត្រូវការនៃការគ្រប់គ្រងសហគ្រាស។
បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុអ្នកសិក្សានឹងអាច៖
ក.ចំណេះដឹង
- អនុវត្តមូលដ្ឋានគ្រឹះនៃការគ្រប់គ្រង សេដ្ឋកិច្ច គណនេយ្យ និងហិរញ្ញវត្ថុ
- ពន្យល់គោលការណ៍ និងកត់ត្រាប្រតិបត្តិការគណនេយ្យចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- បង្កើតរបាយការណ៍ហិរញ្ញវត្ថុ សវនកម្ម និងធ្វើរបាយការណ៍បង់ពន្ធនិងប្រមូលពន្ធ
ខ.ជំនាញក្នុងការគិត
- បកស្រាយនិងប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុក្នុងការគ្រប់គ្រងនិងវិភាគប្រតិបត្តិការអាជីវកម្ម
- វិភាគរបាយការណ៍ហិរញ្ញវត្ថុ
គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ
- ធ្វើការងារជាលក្ខណៈបុគ្គល និងជាក្រុម
- បំពេញអាជីពក្នុងពេលអនាគតរបស់ពួកគេប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង
- ប្រើប្រាស់ Software អនុវត្តលើការងារគណនេយ្យ
អាជីព
ក្រោយពីទទួលបានបរិញ្ញាបត្រគណនេយ្យ អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖
- ជាគណនេយ្យករនៅសហគ្រាស ឬក្រុមហ៊ុនឯកជន អង្គការ និងស្ថាប័នរដ្ឋ
- ជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងជាសវនករ
- ការងារពន្ធដារ
- អាចគ្រប់គ្រង និងដំណើរការសហគ្រាសខ្នាតតូចនិងមធ្យម