នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ មហាវិទ្យាល័យរដ្ឋបាលសាធារណៈបានដឹកនាំនិស្សិតបរិញ្ញាបត្ររដ្ឋបាលសាធារណៈ បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន ទៅធ្វើទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការអចិន្ត្រៃយ៍ បានថ្លែងសុន្ទរកថាស្វាគមន៍ និងផ្តល់អនុសាសន៍។ និស្សិតបានទទួលចំណេះដឹងបន្ថែមអំពីរចនាសម្ព័ន្ធ និងមុខងាររបស់ក្រសួង។